ខណៈនេះ កញ្ញា Miss Grand កញ្ញា ខ្លឹម ស្រីគា តំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ និងកំពុងតែព្យាយាមពុះពារដណ្តើមពិន្ទុ ជាមួយនឹងកញ្ញាឯកជាច្រើននាក់ មកពីទូទាំងពិភពលោក ដើម្បីដណ្តើមតំណែង ក្លាយជាម្ចាស់ម្កុដ Miss Grand International យកមុខមាត់ជូនប្រទេសខ្មែរ។
ហើយមកទល់ពេលនេះផងដែរ កញ្ញា ខ្លឹម ស្រីគា ក៏កំពុងតែឈរនៅលំដាប់មុខ ទទួលបានពិន្ទុពីការ Like និង Share របស់មហាជននៅលើបណ្តាញសង្គម បានយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
ខ្លឹម ស្រីគា កញ្ញាឯក Miss Grand Cambodia
ខ្លឹម ស្រីគា កញ្ញាឯក Miss Grand Cambodia
មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបថតមួយសន្លឹករបស់កញ្ញា ខ្លឹម ស្រីគា ដែលថតជាមួយនឹង កញ្ញាឯក២រូបផ្សេងទៀត មកពីប្រទេស Bolivia និង ប្រទេស Haiti គឺកំពុងតែទទួលបានការចាប់អារម្មណ៍ជាពិសេស ពីសំណាក់អ្នកគាំទ្រផងដែរ។
ជាការពិតណាស់ កញ្ញា ខ្លឹម ស្រីគា ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានពាក់ស្បែកជើងផ្ទាត់បែបសាមញ្ញបំផុត ចូលរួមក្នុងសកម្មភាពដើរចំការ ដែលរៀបចំដោយកម្មវិធី Miss Grand International ដែលខុសប្លែកពីកញ្ញាឯកផ្សេងទៀត ដោយពួកគេបានពាក់ជាលក្ខណៈ ស្បែកជើងកែង និងស្បែកជើងប៉ាតា។
ប៉ុន្តែមិនថាយ៉ាងណា ខ្លឹម ស្រីគា ក៏ទទួលបានការសរសើរជាច្រើន ពីសំណាក់គាំទ្រ ដោយថានាងជាបេក្ខនារីឆ្លាត ចេះបត់បែនបានគ្រប់ស្ថានភាព និងជាពិសេសនោះ បើទោះបីជាពាក់ស្បែកជើងផ្ទាត់ក៏ពិតមែន ប៉ុន្តែនាងក៏តែស្រស់ស្អាតថែមទាំងកាន់តែបង្កើនភាពទាក់ទាញ ថែមមួយបែបផ្សេងទៀតផងដែរ៕
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment